Strategy to Improve Tourism/Cambodia

យុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១២   សារៈសំខាន់នៃផែនការផ្សព្វផ្សាយទេសចរណ៍

 • ជំរុញការផលិតនិងចែកចាយសម្ភារៈឯកសារផ្សព្វផ្សាយទេសចរណ៍ឱ្យបានច្រើនប្រភេទនិងច្រើនភាសា​រ​(ទីផ្សាអាទិភាព)។ការផ្សព្វផ្សាយត្រូវចូលជ្រៅដល់ក្នុងទីផ្សារ​ដោយ​មានការសិក្សា​វិភាគទីផ្សាច្បាស់លាស់។

យើងដឹងហើយថាការផ្សព្វផ្សាយទេសចរណ៍ដើម្បីឱ្យចំគោលដៅជាអាទិភាពក្នុងការទាក់ទាញផ្ញៀវចរណ៍ចាំបាច់មានការស្រាវជ្រាស្ទាបស្ទង់ទីផ្សាឱ្យមានកំរិតជាក់លាក់អាចជឿទុកចិត្តបាន ថាតើប្រភពអ្នកទេសចរណ៍របស់យើងចេញមកពីទីណាប្រទេសណាពួកគេជាជន​ជាតិអ្វី ហើយមួយឆ្នាំៗមកពីប្រទេសណាខ្លះ ហើយទៅតំបន់ណាខ្លះ។​ នៅឆ្នាំ២០១២ នេះប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានការទាក់ទាញទេសចរណ៍បំផុតរបស់ពិភពលោក[1]។ ក្នុងចំណោមជនជាតិទាំងអស់ដែលបានមកទេសចរណ៍នៅកម្ពុជាមាន កូរ៉េ​ ច្រើនជាង ១៥% និង ទេសចរណ៍ចិន ជប៉ុន រ៉ូស៊ី និង អង់គ្លេស ច្រើនបន្ទាប់។[2]  នេះគ្រាន់តែជាព័ត៌​មានតំបូងបង្អស់ដែលយើងចាំបាច់ត្រូការដឹងទាក់ទងនឹង ព័ត៌មានប្រជា សាស្ត្រនិងភូមិសាស្រ្តដែលអាចកំណត់អាទិភាពថាជាដំបូងដើម្បីបំពេញដំរូវការរបស់ក្រុមជនជាតិ កូរ៉េ ជប៉ុន ចិន រ៉ូស៊ី និង​ អង់គ្លេស ដែលជាអ្នកទេសចរណ៍​លើស​លុប​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំនៅក្នុងប្រ​ទេសកម្ពុជាហើយជាពិសេសតំបន់អង្គវត្ត កោះរង់[3]​ ដែលស្ថិតនៅ ក្នុង តំ បន់ទាំង ៤៥​ លើពិភពលោក តាមរបាយការណ៍របស់ New York Tim តំបន់ ប្រាសាទ ព្រះវិហារ ទីក្រុងភ្នំពេញនិង​ឆ្នេរកំពង់សោម ប្រទេសកម្ពុជា ។[4] ដូច្នេះជាអទិភាព​គឺយើងជំរុញការផ្សព្វផ្សាយឯកសារទៅតាមអ្នកទេសចរណ៍ដែលយើងបានសិស្សាថាពួកគគេនឹងមកប្រទេសរបស់យើង។ ការផ្សព្វផ្សាយទៀតសោតត្រូវតែមានច្រើនប្រភេទច្រើនបែបសន្ថាន ដែលជំរុញនិងបង្ក​គ្រប់លទ្ធិភាពងាយស្រួលនិងផ្តល់ឱកាសច្រើនដល់អ្នកដែលមានគោបំនង/គ្មានបំណង អាច មើលឃើញស្តាប់ឭ និងទទួលបានព័ត៌មានពាក់ពន្ធ័។ ជាក់ស្តែតាមការរបាយការបាន​បញ្ជាក់ថាមាននៅប្រទេសកម្ពុជា ប៉ុន្មាន​ ៧៦% ជាអ្នកមើលទូរទស្សន៍ ជាង ៥៦% ជាអ្នកស្តាប់វិទ្យុ និង ប្រមាណ ៧% ជាអ្នកប្រើប្រពន្ធ័អិនធើណិត [5]។​ ហេតុដូចនេះយើងដឹងថាតើមានវិធីផ្សព្វផ្សាយបែបណាខ្លះដែលយើងត្រូវធ្វើដើម្បីជំរុញឱ្យព័ត៌មានដែលអ្នកទេសចរណ៍ចង់បាន បានទៅដល់គេ។ សរុបមកវិញការកំនត់ភាសាផ្សព្វផ្សាយនិងវិធីដែលត្រូវផ្សព្វផ្សាយដោយមានការស្រាវជ្រាវស៊ីជម្រៅគឺមានប្រយោជន៍ក្នុងការទាក់ទាញទេសចរណ៍។  

 • ជំរុញសកម្មភាពនិងលើកកម្ពស់ប្រសិទ្ធិភាពរៀបចំផែនការផ្សព្វផ្សាយតាមរយៈប្រពន័្ធបច្ចេកវិទ្យាព័ត៌មាន។

យើងដឹងរួចមកហើយថា​ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបច្ចេកវិទ្យា នាពេល បច្ចប្បន្នមានការទូលំទូលាយណាស់ ដូចជាការផ្សព្វផ្សាយ តាមរយៈ ប្រព័ន្ធអ៊ីនធឺណែត(blog facebook twitter e-book e-magazine journals  និងបណ្តាញ​ផ្សព្វផ្សាយសង្គមផ្សេងទៀត…) ទូរទស្សន៏ វិទ្យុ​ ជាដើម។​ហើយដើម្បីឪ្យការផ្សព្វផ្សាយទេសចរណ៏កាន់​តែមាន​ប្រសិទ្ធិភាព និងទូលំទូលាយលុះត្រាតែយើង​ធ្វើការផ្សព្វផ្សាយ​តាម​រយៈ​ប្រព័ន្ធបច្ចេកវិទ្យា ព្រោះថាមនុស្សប្រមាណ 10% បាននឹងកំពុងប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា ដែលក្នុងនោះដែរាមាការកើនឡើងចំនួនអ្នក​ប្រើប្រាស់ facebook ​មានប្រ​មាណ​ 713020 Facebook users in the Cambodia, which makes it #92 in the ranking of all Facebook statistics by Country.។[6] ការរុក​រកព័ត៌តាមរយៈ ប្រព័ន្ធ បច្ចេក​វិទ្យា​ចំណាយពេលតិចនិងចំនេញធនធាន​ ហើយ​វាមាន​សក្តា​នុពល​ចំពោះ​មនុស្ស​ជុំវិញពិភពលោក។ បើតាមករបាយការសង្ខេបរបស់​ Inga (http://www.visit-angkor.org/blog/2012/11/13/we-are-social-report-oct-2012-social-digital-and-mobile-in-cambodia/) បានបង្ហាញពីសន្ទសនៃ​ការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យដូចជា៖ With Social, Digital and Mobile in Cambodia, the agency  we are social has brought out an interesting report actual facts in october 2012. Here are some of the data in this report.

 • Polulation in Cambodia in October 2012: 14.953.000.
 • 2.466.3045 Internet Users.
 • 690.520 are users on Social Networks.
 • There are 19.642.563 mobile subscribers in Cambodia – on average, everyone in Cambodia has 1,3 mobile subscriptions.
 • Cambodia was the first country in the world with more mobile phones than fixed-line phones.
 • 70% of smartphones sold in Cambodia Q1 2012 had advanced camera features. That`s double the south east asian average.
 • It´s not uncommon for people in Cambodia to own 3 mobile phones.
 • New internet users in Cambodia in 2012: 2.136.625 – growth in internet users: 548%.
 • Number of Internet Cafés in Cambodia: 304 – growth in 12: 33%
 • Number fo Social Media Users in Cambodia: 690.520.
 • Growth in Facebook users in Cambodia in the past 6 months: 41%.
 • On average – about 1.100 people in Cambodia join Facebook every day.That´s a new Facebook user every 2 minutes.
 • The most popular Cambodian Facebook page is Little Fashion.

សរុបមករដ្ឋាភិបាលចាំបាច់ត្រូវតែជំរុញសកម្មភាពនិងលើកកម្ពស់ប្រសិទ្ធិភាពរៀបចំផែនការផ្សព្វផ្សាយទេសចរណ៏តាមរយៈប្រពន័្ធបច្ចេកវិទ្យាព័ត៌មាន​ ដើម្បីឪ្យជាតិសាសន៏ដទៃយល់ដឹងពីទេសចរណ៏របស់យើងកាន់តែច្បាស់។

 • ជំរុញបន្ថែមការផ្សព្វផ្សាយទេសចរណ័ក្នុងស្រុកតាមរយៈមណ្ឌលព័ត៌មានដែលមានស្រាប់ការរៀបចំស្ថាបនាបណ្តាញនិងមណ្ឌលព័ត៌មានថ្មីៗបន្ថែម ការដាក់ដំណាង​ទេសចរណ៍នៅតាមច្រកទ្វាព្រំដែន​និងការផលិតសំភារៈឯកសារផ្សព្វផ្សាយសម្រាប់​ទេសចរណ៍ក្នុងស្រុក។

ដើម្បីឪ្យប្រជាជនក្នុងស្រុកនិងអន្តរជាតិយល់ដឹងបានច្បាស់គប្បីត្រូវតែជំរុញបន្ថែមការផ្សព្វផ្សាយទេសចរណ័ក្នុងស្រុកតាមរយៈមណ្ឌលព័ត៌មានដែលមានស្រាប់ការរៀបចំស្ថាបនាបណ្តាញនិងមណ្ឌលព័ត៌មានថ្មីៗបន្ថែមព្រោះថាតាមស្រុកមួយចំនួនធំមិនទាន់មានមណ្ឌលពត៌មាននៅឡើយទេហើយការដាក់ដំណាងទេសចរណ៍នៅតាមច្រកទ្វាព្រំដែនក៏មានសារៈសំខាន់ផងដែរ ព្រោះប្រជា​ជន និង​ភ្ញៀវទេសចរតែងតែធ្វើដំណើរចេញចូល ហើយបើមាន​ដំណាង​​ទេស​ចរណ៍ផ្សព្វផ្សាយ។​ តាមរយៈស្ថានភាព​ទីតាំងភូមិ​សាស្រ្ត​នយោ​​បា​យប្រទេសកម្ពុជាយើង ភ្ញៀទេសចរណ៍ វៀតណាម ថៃ និងឡាវ ក៏មាន​ចំនួនច្រើនដែ។[7] វៀតណាម​ចូលក្នុង​ទីផ្សារ​កំណើន​ទេសចរណ៍​ប្រ​មាណ​២០% ដូចនេះការឆ្លងកាត់ចូល​មកប្រទេស​កម្ពុជាតាម​ព្រមដែន​គឺមាន​លំហូរ​ច្រើនពីប្រទេសជិតខាង ម្យាងវិញទៀត​ទេសចរណ៍​មួយចំនួន​មាន​ការ​ចុះនៅប្រទេសជិតខាងដូចជាថៃ ឡាវ និង វៀតណាម​រួចទើប​ធ្វើការ​ឆ្លងតាម​ព្រំដែនមកក្នុងប្រទេសកម្ពុជា។ ។ នោះអ្នកដំណើរទាំងនោះនឹងយល់​ច្បាស់​ពីទេស​ចរណ៍​របស់ប្រទេសយើងផងដែរ រួមទាំង​ការផលិតសំភារៈឯកសារ​ផ្សព្វ​ផ្សាយ​សម្រាប់ទេសចរណ៍ក្នុង ស្រុក ក៏ជាចំនែកមួយនៃការ​ផ្សព្វផ្សាយ​ទេសចរណ៍ដែរ។ ប្រទេសកម្ពុជាយើងកន្លងមកក៏មានមជ្ឈមណ្ឌលទេសចរណ៍ជាច្រើនដែល​ក្នុងនោះមាន៥០០ទីផ្នាក់ងារកំពុងធ្វើប្រតិបត្តិការរកស៊ីនៅឆ្នាំ២០០៧ និង សណ្ថាគារ ប្រមាណ៤០០កន្លែង  និង​ ផ្ទះសំណាក់ ប្រមាណ១០០០កន្លែង និង​ភូជានិយដ្ឋាន ប្រហែល១០០០កន្លែង និង កន្លែងកីឡា និង កម្សាន ជាច្រើនទៀត។[8] ដូចនេះ​វាជាការ​សំខាន់ណាស់​ដែលយើង​ប្រើទីភ្នាក់​ងារដែល​មានស្រាប់​ទាំងអស់​នេះជាជំនួយ​ក្នុងការផ្សព្វផ្សាយព័ត៌មាន​ទេស​ចរណ៍​ស​ម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ និងជាតិដើម្បីមានប្រសិទ្ធិភាព។ សរុបមក ដើម្បីឪ្យពត៏មានពីទេសចរណ៍កាន់តែទូលំទូលាយ​គឺចាំបាច់​ត្រូវ​តែ​ជំរុញប​ន្ថែមការផ្សព្វផ្សាយទេសចរណ៍​ក្នុងស្រុកតាមរយៈ​មណ្ឌលព័ត៌មាន​ដែលមានស្រាប់ការ​រៀបចំស្ថាបនា​បណ្តាញនិង​មណ្ឌលព័ត៌​មានថ្មីៗបន្ថែម​ការដាក់ដំណាងទេសចរណ៍នៅតាមច្រកទ្វាព្រំដែននិងការផលិតសំភារៈឯកសារផ្សព្វផ្សាយសម្រាប់ទេសចរណ៍ក្នុងស្រុកផងដែរ។


[2] Ibid
[5] UNDP, Youth Civic Engagement Project: KAP Survey 2010
[7] file:///D:/1.WorkingDoc/5.Personal%20Social%20Media/Pech%20Assignment/Cambodia%20tourist%20stats%20positive%20%20%20TTR%20Weekly.htm​ (Open on 02/12/2012)
[8] Vanarith CHEANG 2007, touristm development in cambodia, Phnom penh.
 © 2012
Sokchan Phoeurn.
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s